លោក ទូច វុទ្ធី ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង អមដោយប្រធានការិយាល័យជំនាញមន្ទីរមួយរូប បានចុះត្រួតពិនិត្យ និនិងណែនាំអំពីការរុះរេ ផ្លាស់ប្តូរទីតាំង នឹងត្រូវដំឡេីងបំពាក់ថ្មីនូវខ្សែកាបអុបទិកដែលរងផលប៉ះពាល់ដោយការស្ថាបនាពង្រីកផ្លូវ របស់ក្រុមហ៊ុនស៉ីហ្វុក និងក្រុមហ៊ុនវៀតធេល ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យសមស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដាសុវត្ថិភាព ប្រកបដោយគុណភាពខ្ពស់ សោភ័ណភាព សណ្តាប់ធ្នាប់សាធារណៈ ដេីម្បីកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់បរិស្ថាន និងធានាចំពោះគ្រោះថ្នាក់ជាយថាហេតុលេីទ្រព្យនិងសម្ភារ ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ January 23, 2025








