កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបើកអង្គសន្និបាត បូកសរុបការងារអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ ពិធីបិទអង្គសន្និបាទក៏បានបិទបញ្ចប់ទៅវិញនារសៀលថ្ងៃខែឆ្នាំដដែល ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងលោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីដែលបម្រើការនៅក្រោមឱវាទ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកលោកនាយក លោកស្រីនាយិកា នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា លោក លោកស្រី មកពីអង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរង នៃរដ្ឋបាលក្រុង-ស្រុក អង្គការដៃគូ សរុបសមាសភាពចូលរួមប្រមាណចំនួន ១៦៨នាក់ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥
អត្ថបទដោយ៖ ឡុច ភារុន



















































