រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសងស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះខេត្តកោះកុង ចុះពិនិត្យវឌ្ឍនភាព នៃការសាសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងពិនិត្យទីតាំង ដែលត្រូវសាងសង់មណ្ឌលសាសនា

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសងស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះខេត្តកោះកុង ចុះពិនិត្យវឌ្ឍនភាព នៃការសាសង់ស្តូអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងពិនិត្យទីតាំង ដែលត្រូវសាងសង់មណ្ឌលសាសនា។ វត្តមាននិមន្ត និងអញ្ជើញចូលរួមនាពេលនោះរួមមាន ព្រះគ្រូបិយធម្មោ ធី អាំភុន លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងក្រុមការងារពាក់ព័ន្ធ វិស័យសាសនា បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម បានប្រគល់ភារកិច្ច ជូនមន្ទីរធម្មការ និងសាសនាខេត្ត ចាត់ចែង និងសម្របសម្រួល រៀបចំឯកសារ ក្នុងការស្នើសូមច្បាប់បង្កើតវត្ត ស្របតាមផែនការរបស់គណ:កម្មាធិការសាងសង់ស្តូប ដែលបានកំណត់។
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទទាក់ទង