លោក វរសេនីយ៍ត្រី សំ រ៉ាក់ អធិការរង អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា តំំណាងលោក ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិកាស អ កខេត្ត បានដឹកនាំប្រធាន កិត្តិយសស អ កឃុំប៉ាក់ខ្លង និងប្រធានសាខាស អ កឃុំប៉ាក់ខ្លង បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានទី១នៃសមាគមអតីតយុទ្ធជនកម្ពុជានឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមានដូចខាងក្រោម :
១/ថវិកាចំនួន ២០មុឺនរៀល
២/អង្ករចំនួន ២បាវតូច ស្មើចំនួន ៥០គីឡូក្រាម ទឹកត្រីចំនួន ១កេសទឹកសុីអុីវចំនួន ១កេសនិងមីចំនួន ១កេសតូច។
៣/លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការដ្ឋាននគរបាលស្រុក ជាប្រធានគណៈកម្មាធិការស អ កស្រុកមណ្ឌលសីមា ឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
ប្រគល់ជូនដល់លោក សាន តិច (និវត្តជន) ជាសមាជិកស អ ករស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបានជួបគ្រោះធម្មជាតិខ្យល់កន្ទ្រាក់បេីងដំបូងផ្ទះធ្វេីឱ្យខូចខាតអស់ហ្វីប្រូចំនួន ៥០សន្លឹក។


