វេលាម៉ោង២.០០នាទីរសៀល លោក ខៀវ ផន អនុប្រធានមន្ទីរ លោក ព្រុំ ដារ៉ា និងក្រុមការងារអនុប្រធាននាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហការីនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងគណកម្មការទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរអប់រំ បានប្រជុំត្រួតពិនិត្យ និងរៀបចំកិច្ចការចំនួន២ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
១.រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៤(ឆ្នាំគោល)តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីភណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS)
២.រៀបចំជម្រះទ្រព្យសម្បត្តិដែលខូច។
ថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥
អត្ថបទដោយ៖ ឡុច ភារុន





