ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវាយតម្លៃគុណវុឌ្ឍប្រត្តិបត្តមេត្រីភាពបរិស្ថាននឹងមន្ត្រីកិច្ចសន្យានៃមន្ទីរបរិស្ថាន បានប្រគេន និងប្រគល់ប័ណ្ណជ័យលាភីអារាមេត្រីបរិស្ថានដល់ វត្តសមុទ្ធារាម ដែលស្ថិតនៅក្នុង ភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ដែលមានការចូលរួមពីមន្ត្រីនៃមន្ទីរបរិស្ថាន ព្រះសង្ឃ និងគណៈកម្មការវត្ត សរុបចំនួន១០អង្គនាក់ (ស្រី ២នាក់) ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារក៏បានផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជូនដល់ព្រះសង្ឃផងដែរ ។

