នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ចប្រចាំសប្តាហ៍ ដែលមានខ្លឹមសារដូចខាងក្រោម
១.ការត្រៀមបម្រុង ទៅទទួលសិក្ខាកាមនៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ
២.ការត្រៀមបម្រុង បិទវគ្គហ្វឹកហ្វឺនកម្លាំងអាវុធហត្ថដែលទើបជ្រើសរើសថ្មី បំពេញឱ្យក្របខណ្ឌនៃកងរាជអាវុធហត្ថ
៣.ការត្រៀមបម្រុង ពិធីសំណេះសំណាលពលអាវុធហត្ថ ដែលទើបជ្រើសរើសថ្មី ទៅមជ្ឈមណ្ឌលភ្នំជុំសែនរីករាយ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងអនុសេនាធំចល័ត (មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ តាមប្រព័ន្ធ Zoom)។
ថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ November 25, 2024