នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានចុះសួរសុខ ទុក្ខអ្នកជំងឺដែលមកទទួលសេវា ពិនិត្យ ព្យាបាល និងវះកាត់នៅមន្ទីរពេទ្យ ជាពិសេសអ្នកជំងឺដែលទើបត្រូវបានវះកាត់ជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែនដោយក្រុមគ្រូពេទ្យនៃកម្មវិធីជាតិសុខភាពភ្នែក គាំទ្រដោយអង្គការសេវាហ្វេនដាសិន សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ។
<ទុក្ខព្រួយរបស់អ្នកជំងឺ គឺជាទុក្ខព្រួយរបស់គ្រូពេទ្យ>



