រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាលអំពីការងារព័ត៌មានវិទ្យា ជូនមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលស្រុក ឃុំ ព្រមទាំងអធិការនគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងបី នៃស្រុកមណ្ឌលសីមា

លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីការងារព័ត៌មានវិទ្យា ជូនមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលស្រុក ឃុំ ព្រមទាំងអធិការនគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំងបីនៃស្រុកមណ្ឌលសីមា ក្រោមកិច្ចសហការ និងសម្របសម្រួលពីក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត ដែលមានលោក ហេង គីមឆន នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត ជាអ្នកធ្វើបទបង្ហាញ។
វគ្គបណ្តុះបណ្តាលនេះដំណើរការបានតាមរបៀបវារ: ដូចខាងក្រោម :

  • មតិបើករបស់អភិបាលរង នៃគណៈអភិបាលក្រុង
  • ការចែករំលែកបទពិសោធន៍ផ្សេងៗអំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារបស់ក្រុមការងារព័ត៌មានវិទ្យាថ្នាក់ខេត្ត ។
    សមាសភាពអញ្ជើញចូលរួមមាន : លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក អធិការ នៃអធិការដ្ឋាននគរបាលស្រុក មន្ត្រីបង្គោលព័ត៌មានវិទ្យាថ្នាក់ស្រុក ប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធ មេឃុំ ស្មៀនឃុំ
    ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ទាំងបីនៃស្រុកមណ្ឌលសីមា ។
    នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
    ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
    ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
    វេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង