រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមជាមួយក្រុមការងារក្រសួងបរិស្ថាន ធ្វើយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន នៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមជាមួយក្រុមការងារថ្នាក់ក្រសួង ធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន » នៅក្នុងភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ដែលមានការចូលរួមពី មន្ត្រីមកមន្ទីរបរិស្ថាន សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចំនួនប្រមាណ ២០០នាក់ ។ ហើយក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរបរិស្ថាននិងមន្ត្រី ក៏បានចូលរួមប្រលែងក្តាម ក្នុងស្រែរបស់សហគមន៍ផងដែរ ។

អត្ថបទទាក់ទង