/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានទទួលស្វាគមន៍ គណៈប្រតិភូក្រុមហ៊ុនវិនិយោគមកពីខេត្តកងស៊ី នៃប្រទេសចិន ដែលមកទស្សនកិច្ចនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ និងសិក្សាស្រាវជ្រាវការងារមួយចំនួនក្នុងស្រុក

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានទទួលស្វាគមន៍ គណៈប្រតិភូក្រុមហ៊ុនវិនិយោគមកពីខេត្តកងស៊ី នៃប្រទេសចិន ដែលមកទស្សនកិច្ចនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ និងសិក្សាស្រាវជ្រាវការងារមួយចំនួនក្នុងស្រុក។ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំ និងក្នុងនាមខ្ញុំបាទ ព្រមទាំងសហការីទាំងអស់នៅទីនេះ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ ប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតំលៃ អញ្ជើញមកបំពេញទស្សនកិច្ចនៅស្រុកបូទុមសាគរ ក្នុងគោលបំណង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗ និងពិភាក្សាការងារ ស្តីពីគម្រោងដឹកជញ្ជូន និងកំពង់ផែរ វិស័យទេសចរណ៍ ម្ហូបអាហារ វិស័យសុខាភិបាល ជាដើម។ល។ នៅទូទាំងស្រុកបូទុមសាគរ នៃខេត្តកោះកុង។ជំនួសមុខឱ្យថ្នាក់ដឹកនាំស្រុកប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ និងក្នុងនាមខ្ញុំបាទផ្ទាល់ ខ្ញុំពិតជាមានសេចក្តីត្រេកអរ រីករាយ ចំពោះការចាប់អារម្មរណ៍ក្នុងការមកធ្វើទស្សនកិច្ចស្រុកបូទុមសាគរយើងខ្ញុំ និងសូមគាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែងអស់ ពីលទ្ធភាព ចំពោះគោលបំណងក្នុងការធ្វើការវិនិយោគលើវិស័យផ្សេងៗ ដើម្បីឱ្យស្រុកបូទុមសាគរយើងខ្ញុំ កាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់បន្ថែមទៀតនាពេលអនាគត៕

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

===================

ថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១១:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកកោះកុង/
    12/08/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ‘’ ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ‘’

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលត្រូវចូលរួម ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង