/ / /

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអញ្ជើញជាគណអធិបតីក្នុងពិធីចែកបណ្ណសរសើរ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្មាច់មានជ័យ

កាលពីវេលាម៉ោង៨:០០នាទីព្រឹក លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាគណអធិបតីក្នុងពិធីចែកបណ្ណសរសើរ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាស្មាច់មានជ័យ ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៥ ក្នុងនោះផងដែរលោកប្រធានក៏បានធ្វើកិច្ចសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងសមាសភាពចូលរួមទាំងអស់ប្រកបដោយក្តីសោមន្សរីករាយ  លោកប្រធានមន្ទីរអប់រំ ក៏បានប្រគល់លិខិតថ្លែងអំណរគុណដល់សប្បុរសជនកិត្តិយស និងបានជួយឧបត្ថម្ភ របងសាលា ១៥០ម ម៉ាស៊ីនបញ្ចាំង (projector)១គ្រឿង និងកុំព្យូទ័រចំនួន ៣គ្រឿង ដល់សាលា។ ក្នុងនោះសមាសភាពចូលរួម មានគណ:កម្មការសាលា លោកគ្រូអ្នកគ្រូ  អ្នកចូលរួមសរុបប្រមាណ១៥០នាក់។

ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកកោះកុង/
    12/08/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ‘’ ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ‘’

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលត្រូវចូលរួម ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង