/ / /

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ១ គ្រួសារ នៅក្រុងខេមរភូមិន្ទ ទទួលបានការយកចិត្តទុកដាក់ និងអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក កោះកុង៖ ក្រោយពីទទួលបានព័ត៌មានភ្លាមៗពីអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឱ្យ លោក ឡុច ភិរ័ក្ស នាយករងសាខា សហការជាមួយលោកស្រី ស៉ិន ចរិយា អនុប្រធានអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរសង្កាត់ស្ទឹងវែង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គិភ័យ ១គ្រួសារ ក្នុងនោះ បណ្តាលអោយខូចខាតទាំងស្រុង ស្មើនឹង១ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួនទៀត កាលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២២.១៥ នាទីយប់ ដែលមានម្ចាស់ផ្ទះឈ្មោះ អឿ ឌី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

មានប្រសាសន៍នាឱកាសនោះក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើនិងចូលរួមសោកស្ដាយ ពីសំណាក់ កជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូន បងប្អូន ប្រជាពលរដ្ឋ រងគ្រោះ ដោយ ក្តី នឹករឭក អាណិ ត អាសូរ និង សូម ចូលរួម រំលែក នូវ ការសោកស្តាយ ជាមួយ បងប្អូន ដែល បានទទួល រងគ្រោះ ខូចខាត នូវ ទ្រព្យសម្បត្តិ និង ផ្ទះសម្បែង ដោយសារ គ្រោះ អគ្គិភ័យ នេះ។ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល”។ គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ និងត្រូវគោរពច្បាប់ចរាចរណ៍ និងសូមបងប្អូនកុំបាក់ទឹកចិត្តខិតខំបង្កបង្កើនផលនេសាទ និងដាំដំណាំរួមផ្សំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើឡើងវិញ សូមបងប្អូនពូមីងថែរក្សាសុខភាព រស់នៅដោយមានអនាម័យតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនរួមមាន៖ អង្ករ៥០គក្រ មីជាតិ១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស មុង១ ឆ្នាំងខ្ទះ១ ឆ្នាំងបាយ១ កញ្ច្រែងជ័រ២ កាថុនជ័រ២ តង់១ ចាន៨ ស្លាបព្រា១០ ព្រមទាំងថវិកាចំនួន១លានរៀល។ដោយឡែកអនុសាខាក្រុងខេមរភូមិន្ទ សម្ភារ មួយចំនួនព្រមទាំងថវិកា ២០ម៉ឺនរៀល ផងដែរ ។

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកកោះកុង/
    12/08/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ‘’ ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ‘’

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលត្រូវចូលរួម ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង