លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និង មន្ត្រី ៣រូប បានចុះផ្សព្វផ្សាយស្តីពី ផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុស្សិស្ស នៅអនុវិទ្យាល័យពាមក្រសោប ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ដែលមានសិស្សចូលរួមសរុបៈ ៦២ នាក់ ស្រី ២៨នាក់ ក្នុងគោលបំណងៈ - ការបង្ការនៃការប្រើប្រាស់គ្រឿងញៀន - ផលប៉ះពាលនៃការ ប្រើប្រាស់គ្រឿងញៀន - ការមិនរើសអើង អ្នកប្រើប្រាស់គ្រឿងញៀន - ចូលរួមលើកកម្ពស់សីលធម៌សង្គម ។ថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤