តាមការចាត់តាំងរបស់លោកមេឃុំ លោក គារ គែ មេភូមិបាក់រនាស់ បានសហការជាមួយប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំតានូន ចុះផ្សព្វផ្សាយស្ដីពីគោលនយោបាយភូមិមានសុវត្ថិភាព ៧ចំណុច ក្នុងចំណុច០២និង០៤*ចំណុច០២_គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ចំណុច០៤_គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រីករនិងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនើង។នៅភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកអញ្ជើញចូលរួមសរុបចំនួន ១៦នាក់ ស្រីចំនួន ១០នាក់ ។
ប្រភព:រដ្ឋបាលឃុំតានូន
——————————
ថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤វេលាម៉ោង ៩:០០នាទីព្រឹក