/ / /

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ​ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្តកោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ​ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាននគរបាលខេត្តកោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកឧត្តមសេនីយ៍ទោស្នងការ បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​ៗមួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន៖
-លេីក​សរសេីរ​ដល់​កងកម្លាំង​ ដែល​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងារ​បាន​យ៉ាង​ល្អ​នៅ​សប្តាហ៍​មុន
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​
-ពង្រឹងអនុវត្ត​​វិន័យ​ ៨៧៣​ ប្រក.​ របស់​កងកម្លាំង​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​ ០០៧​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ការ​ប្រេីស្លាក​សញ្ញា​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពី​ ការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ក្មេង​ទំនើង​ ។
-ណែនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​ និង​ចេះ​រួប​រួម​សាមគ្គី​គ្នា​ក្នុង​អង្គភាព​
-រំលឹក​អំពី​ការការពាររក្សា​សន្តិសុខ​ សុវត្ថិភាព​ ទូទាំង​ខេខេត្តឱ្យបាន​ល្អ​ប្រសើរ​
​-ការ​ធ្វើ​អនាម័យ​ ទាំង​ក្នុង​ និងក្រៅ​បរិវេណ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។
ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (និវត្តជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(និវត្តជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»