ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំកម្លាំងមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិបទុមសាគរ ចូលរួមធ្វើយុទ្ធនាការផ្សព្វផ្សាយ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយរដ្ឋបាលឃុំភ្ញីមាស និងរដ្ឋបាលឃុំកោះស្ដេច ដោយមានការអញ្ចើញចូលរួមពី÷ ជំទប់ទី១ឃុំ សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាល លោកមេភូមិ អនុភូមិ ស.ស.យ.ក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ហើយបានធ្វើការសម្អាតអនាម័យបរិស្ថាននៅតាមដងផ្លូវវិថីសាយភូថងពីចំណុចផ្ទះតាមានជ័យដល់ការ៉ាស់សាំងតេលាទល់មុខស្នាក់ការបក្ស ស្រុកគីរីសាគរ ស្ថិតក្នុងឃុំភ្ញីមាស និងឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ។