/ / /

វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង

វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង

សាខា កក្រក ខេត្តកោះកុង ៖
នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកថ្មបាំង លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា លោកស្រី លិន ចន្ថា តំណាងអនុសាខាស្រុកថ្មបាំង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គផ្សព្វផ្សាយ​ពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង ដែលមានចូលរួមសរុបប្រមាណចំនួន៦៨នាក់ ( ស្រី៣១នាក់ ) ។

នាឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និង លោកស្រី លិន ចន្ថា តំណាងអនុសាខាស្រុកថ្មបាំង មានមតិសំណេះសំណាល បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្ត្រីរាជការនៃរដ្ឋបាលស្រុកបូទូមសាគរទាំងអស់ដោយក្តីនឹករឭកបំផុត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលះបង់ពេលវេលាដ៏មានតម្លៃក្នុងការចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ និងយកចំណេះដឹងថ្មីទៅធ្វើការផ្សព្វផ្សាយបន្តដល់អង្គភាព មិត្តភក្តិ និងសហគមន៍រៀងៗខ្លួន ។

វគ្គផ្សព្វផ្សាយនេះដោយមានសម្របសម្រួលពីលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារ ក្រោមប្រធានបទសំខាន់ៗលើកយកមកបង្ហាញរួមមាន ៖
១- ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
២- សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៣- លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ។
៤- គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
៥- បដិរូបនៃភាពមនុស្សធម៌។
៦- ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម។
៧- ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា។
៨- មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។
៩.ចំណាត់ថ្នាក់សមាជិកភាពទ្រទ្រង់សកម្មភាពមនុស្សធម៌ ១០.វគ្គបំប៉នវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្ត ៕

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    14/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា អាណត្តិទី៤ ឆ្នាំ២០២៦ នៅក្នុងឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់ក្រុមគ្រួសារ នៃសពលោក រដ្ឋ ស្រូល (អតីតយុទ្ធជន) ជាសមាជិក អ.ន.ក មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    14/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ខេត្ត បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល និងអំណោយមនុស្សធម៌មួយចំនួនប្រគល់ ជូនដល់គ្រួសារ នៃសពលោក ផៃ សែងថង(អតីតយុទ្ធជន) ជាសមាជិក អ.ន.ក.មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    14/06/2026

    រដ្ឋបាលឃុំភ្ញីមាស ចូលរួមបុណ្យ សពឈ្មោះ មុំ មួយ ភេទប្រុស អាយុ៦៣ឆ្នាំ មូលហេតុស្លាប់ គាំងបេះដូង ស្ថិតនៅភូមិតានី

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    14/06/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្អាកសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត នៅខេត្តកោះកុង