រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកស្រី តាំង ចន្ធូ ដែលបានឧបត្ថម្ភថវិកាចំនួន ៨០.០០០រៀល (ប៉ែតសិបពាន់រៀលគត់) ជូនរដ្ឋបាលស្រុកសម្រាប់ចូលរួមក្នុងពិធីប្រណាំងទូក ប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ និងតាំងពិព័រណ៍លក់ផលិតផលនានា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមុខសាលាខេត្តកោះកុង។
រដ្ឋបាលស្រុកបូទុមសាគរ សូមជូនពរដល់ លោកស្រី តាំង ចន្ធូ ព្រមទាំងក្រុមគ្រួសារ សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤