ថ្ងៃទី៤-៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុងចំនួន ០២ រូប និងបុគ្គលិកវិស័យឯកជន (មកពីសហគមន៍ជីផាត)ចំនួន ០១ រូប បានចូលរួមរៀនវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ជំនាញគេហកិច្ច នៅមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត និង កញ្ញា អឿន ធីតា មន្ត្រីសម្របសម្រួលការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច។ ដែលមានការបង្ហាត់បង្រៀនដោយ លោកគ្រូ ប៉ុល ស៊ីហេង និងអ្នកគ្រូ នាត គឹមស៊ីន គ្រូបង្គោលជំនាញគេហកិច្ចក្រោមការគាំទ្រដោយកម្មវិធីអភិវឌ្ឍជំនាញ (SDP) នៃអង្គការស្វីសខន់ថាក់