តាតៃក្រោម,ថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហួន ណាក់ ជំទប់ទី២ បានដឹកនាំ លោក ឃិន វិសាល ស្មៀនឃុំ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រង និងការប្រើប្រាស់អចលនទ្រព្យរដ្ឋ របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាព ក្រោមអធិបតីភាព លោកបណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។