ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្ត បានដឹកនាំបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលលក្ខន្តិៈសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ដែលមានការចូលរួមពី លោក វ៉េត សុនីម អនុប្រធានមន្ទីរ លោក កាំង ថន ប្រធានការិយាយល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ និងអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន២រូបគោលបំណងនៃកិច្ចប្រជុំនេះ
- ពិនិត្យ និងកែសម្រួលអត្ថន័យ និងអក្ខរាវិរុទ្ធលើចំណុចមួយចំនួនដែលបានចែងក្នុងលក្ខន្តិៈ ។
- បញ្ជូលបន្ថែមទៅលើលក្ខខណ្ឌដែលមានខ្វះចន្លោះ ។
- ពិនិត្យផ្ទៀងផ្ទាត់ទីតាំងភូមិសាស្រ្តដីសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម ។