/ / /

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកវរសនីយ៍ឯក ដូង វណ្ណឆ័យ​ នាយការិយាល័យភស្តុភារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះកុង​ និងបានពាំនាំយកអាវភ្លៀងចំនួន​ ១៥អាវ​ ដែលជាអំណោយរបស់ដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអធិការដ្ឋាន សម្រាប់ប្រើប្រាស់

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង អមដំណើរដោយ លោកវរសនីយ៍ឯក ដូង វណ្ណឆ័យ​ នាយការិយាល័យភស្តុភារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខដល់កងកម្លាំង​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​កោះកុង​ និងបានពាំនាំយកអាវភ្លៀងចំនួន​ ១៥អាវ​ ដែលជាអំណោយរបស់ដ៏ថ្លៃថ្លា របស់ ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រគល់ជូនអធិការដ្ឋាន សម្រាប់ប្រើប្រាស់ ក្នុងពេលចេញបំពេញបេសកម្ម កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងមូលដ្ឋាន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឧត្តមសេនីយ៍ទោ ស្នងការ មានប្រសាសន៍ណែនាំ ផ្តល់បទពិសោធន៍ពាក់ព័ន្ធការងារជំនាញ ដើម្បីយកទៅអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលទទួលជោគជ័យ ពិសេសកងកម្លាំងយើងត្រូវចេះសាមគ្គីភាពផ្ទៃក្នុងឲ្យល្អប្រសើរ ដើម្បីឲ្យអង្គភាពមានការរីកចម្រើន។
ថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ November 3, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/08/2026

    -លោកវរសេនីយ៍ត្រី យ៉ែម វិចិត្រ នាយប៉ុស្តិ៍នគរបាលឬស្សីជ្រុំបានដឹកនាំកំលាំងប៉ុស្ដិ៍ចុះល្បាតក្នុងមូលដ្ធាននិងចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ធចំនួន៣នាក់ស្រី២នាក់និង..

  • ហេង គីមឆន/
    13/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ វាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦

  • ហេង គីមឆន/
    13/08/2026

    លោក​ សៀង​ កក្កដា​ ប្រធានលេខាធិការដ្ឋាន​ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាង​ឱ្យលោកជំទាវ​ ឈី​ វ៉ា​ ប្រធាន​សហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកោះកុង​ បានប្រគល់ថវិកា​ ជូនដល់លោកគ្រូ​ និងក្រុមការងារស័្មគ្រចិត្ត​ ចូលរួមសម្របសម្រួលផ្ញើកង់-ម៉ូតូ

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង