លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញ ចូលរួមអធិបតី ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ដោយមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធាន ប្រធានស្តីទី អនុប្រធាន ការិយាល័យអង្គភាពជុំវិញស្រុក ប៉ុស្តិ៍រដ្ឋបាល លោកមេឃុំ មេភូមិលោកនាយកសាលា នាយករង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ដែលប្រព្រឹត្តទៅនៅបឋមសិក្សាដងពែង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
………………….
ថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤