កាលពីព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានរៀបចំពិធីបើកបវេសកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែនកោះកុង។ ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានសមាសភាពចូលរួម ថ្នាក់ដឹកនាំ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនក្រុងខេមរភូមិន្ទ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តប្រមាណ ២៥០នាក់។
ថ្ងៃសៅរ៍ ២ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន