ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំការិយាល័យដែនជម្រកសត្វព្រៃ និងការិយាល័យ អភិរក្សសមុទ្រ និងតំបន់ឆ្នេរ
បានចូលរួមប្រជុំពិភាក្សា ដាក់ចេញនូវផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលដឹកនាំកិច្ចប្រជុំដោយលោក ហាក់ ឡេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង
ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំង៣ប្រភេទ អភិបាល អភិបាលរងគ្រប់ក្រុង-ស្រុក ចៅសង្កាត់ មេឃុំគ្រប់ឃុំ-សង្កាត់ សរុបចំនួន ៥០នាក់ នៅសាលប្រជុំសាលាខេត្តកោះកុង ។