ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក ណឹម ភីរម្យ អភិបាលរងស្រុកកោះកុង និងជាប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកោះកុង អញ្ជើញដឹកនាំក្រុមលេខាធិការដ្ឋាន ចុះផ្សព្វផ្សាយស្ដីពីការចិញ្ចឹមសត្វពាហនៈនិងធ្វើកិច្ចសន្យារវាងម្ចាស់ចិញ្ចឹមសត្វពាហនៈនិងអាជ្ញាធរឃុំនៅឃុំជ្រោយប្រស់
សមាសភាពចូលរួម លោកមេឃុំជ្រោយប្រស់ លោកមេប៉ុស្តិ៍នគនរបាលរដ្ឋបាលឃុំជ្រោយប្រស់ លោកមេភូមិគ្រប់ភូមិនិងប្រជាពលរដ្ឋចំនួន១៧នាក់ ស្រី០៣នាក់ នៅសាលាឃុំជ្រោយប្រស់
លទ្ធផលគ្រួសារចិញ្ចឹមសត្វពាហនៈបានចុះកិច្ចសន្យាមានៈ
១-គ្រួសារចិញ្ចឹមគោចំនួន០១គ្រួសារស្មើនិងគោចំនួន៤៥ក្បាល
២-គ្រួសារចិញ្ចឹមក្របីចំនួន០៧គ្រួសារ ស្មើនិង៦០ក្បាល។
៣-នៅសល់គ្រួសារមួយចំនួនមិនទាន់បានមកអាជ្ញាធរឃុំប៉ុស្តិ៍នគរបាលរដ្ឋបាលនិងភូមិអនុវត្តបន្ត។