រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង អញ្ជើញចុះត្រួតពិនិត្យ តាមដាន និងគាំទ្រការងារមួយចំនួន របស់រដ្ឋបាលឃុំត្រពាំងរូង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានអញ្ជើញចុះត្រួតពិនិត្យ តាមដាន និងគាំទ្រលើដំណើរការអនុវត្តការងាររបស់រដ្ឋបាលឃុំត្រពាំងរូង រួមមាន៖
១/ពិនិត្យ គាំទ្រ លើការរៀបចំកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាឃុំ
២/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍របស់រដ្ឋបាលឃុំ
៣/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍ការអនុវត្តការងារអាហារូបត្ថម្ភនៅកម្ពុជា
៤/ពិនិត្យ គាំទ្រ លើការរៀបចំកំណត់ហេតុកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៥/ពិនិត្យ គាំទ្រ លើការរៀបចំរបាយការណ៍គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ
៦/ការរៀបចំផែនសកម្មភាពប្រចាំខែ និងប្រចាំសប្តាហ៍ នៃការអនុវត្តការងារអាហារូបត្ថម្ភនៅកម្ពុជា
៧/បញ្ហាផ្សេងៗ

សមាសភាពចូលរួមមេឃុំ ជំទប់១ ជំទប់២ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ និងជំនួយការរដ្ឋបាលឃុំ នៅសាលាឃុំត្រពាំងរូង។

អត្ថបទទាក់ទង