/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៩ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែតុលា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៩ អាណត្តិទី៥ ឆ្នាំ២០២៤ ប្រចាំខែតុលា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ តំណាងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង៣ មេភូមិទាំង៧ ប្រធានក្រុមសន្សំប្រាក់ទាំង៥ភូមិ សរុប២៧នាក់ ស្រី០៤នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖- បើកកិច្ចប្រជុំ និងមតិស្វាគមន៍- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៥ ប្រចាំខែតុលា ឆ្នាំ២០២៤២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៤៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ និងការអនុវត្ត កម្មវិធីឃុំ សម្រាប់ស្រ្តី និងកុមារ ប្រចាំខែតុលា ឆ្នាំ២០២៤៤/.ការត្រួតពិនិត្យ និងឯកភាព ទៅលើរបាយការណ៍របស់៖- ភូមិទាំង៧- ប៉ុស្តិ៍នគរបាលរដ្ឋបាល- សហគមន៍តំបន់ការពារធម្មជាតិ- សហគមន៍នេសាទ- សហគមន៍ឆាយ១២ជាន់- មណ្ឌលសុខភាព- ក្រុមសន្សំប្រាក់ទាំង៥ភូមិ៥/.ទិសដៅអនុវត្តបន្ត- បន្តពង្រឹង ផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព- បន្តពង្រឹងការងារអាហារូបត្ថម្ភនៅកម្ពុជា- ផ្ទៀងផ្ទាត់ទិន្នន័យប្រជាពលរដ្ឋតាមភូមិ រវាងប៉ុស្ត៍នគរបាល និងអាជ្ញាធរភូមិ- បន្តសម្ភាសន៍គ្រួសារក្រីក្រដែលហួសសុពលភាព- រៀបចំសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យកឋិនទាន និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ៦/.បញ្ហាផ្សេងៗ-តាមដានជាប្រចាំទៅលើ៖+បញ្ហាផ្លូវខូច+តាមដានយកចិត្តទុកដាក់លើទឹកជំនន់ទឹកភ្លៀង៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

—————————-

ថ្ងៃពុធ ៦រោច ខែអសុជ្ស ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤October 23, 2024វេលាម៉ោង០៨:០០នាទីព្រឹក

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    22/03/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត