/ / /

មន្រ្តីសុខាភិបាលខេត្តកោះកុង ៤រូបបានចូលរួមសិក្ខាសាលា ស្ដីពី ការកំណត់សូចនាករពាក់ព័ន្ធ GESI (GBV and PWDs) ដើម្បីចាប់បញ្ចូលក្នុងប្រព័ន្ធ HIS 3.1 សម្រាប់ការប្រមូល និងវិភាគទិន្នន័យ

មន្រ្តីសុខាភិបាលខេត្តកោះកុង ៤រូបបានចូលរួមសិក្ខាសាលា ស្ដីពី ការកំណត់សូចនាករពាក់ព័ន្ធ GESI (GBV and PWDs) ដើម្បីចាប់បញ្ចូលក្នុងប្រព័ន្ធ HIS 3.1 សម្រាប់ការប្រមូល និងវិភាគទិន្នន័យ 

មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់ ២៣ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត

– សមាសភាពចូលរួម: 

មានចំនួន ៨ខេត្ត រួមមាន ខេត្តតាកែវ កែប ព្រៃវែង កណ្តាល សៀមរាប ពោធិ៍សាត់ ប៉ៃលិន និងកោះកុង ។

– ក្នុងនោះខេត្តកោះកុងអ្នកចួលរួមមាន:

លោក.ឌិន សុខា តំណាងមន្ទីរសុខាភិបាល

លោក.ហែម សុធាវី តំណាងមន្ទីរពេទ្យបង្អែកខេត្ត

លោក.ខែម រត្ថា តំណាងស្រុកប្រតិបត្តិស្មាច់មានជ័យ

លោក.អង្គ ឌី តំណាងមណ្ឌលសុខភាពស្ទឹងវែង

+គោលបំណងសិក្ខាសាលា

១) កំណត់និយមន័យសូចនាករ ការកត់ត្រា និងរាយការណ៍ទិន្នន័យ សមធម៌យេនឌ័រ និងបរិយាបន្នសង្គមក្នុង វិស័យសុខាភិបាល ទាំងសាធារណៈ និងឯកជន រួមមាន៖

   – អំពើហិង្សាពាក់ព័ន្ធយេនឌ័រ

   – ពិការភាព

   – ជនងាយរងគ្រោះមួយចំនួនទៀត។

២) កំណត់នីតិវិធីនៃការគ្រប់គ្រងទិន្នន័យសុខាភិបាលពាក់ព័ន្ធនឹងសូចនាករខាងលើ។

៣) ពង្រឹងការកត់ត្រាទិន្នន័យសមធម៌យេនឌ័រ និងបរិយាបន្នសង្គម ក្នុងវិស័យសុខាភិបាល។

+លទ្ធផលរំពឹងទុក៖

១) កំណត់បាន និងឯកភាពលើនិយមន័យសូចនាករអំពើហិង្សាផ្អែកលើយេនឌ័រ ក្រុមជនមានពិការភាព និង ជនងាយរងគ្រោះដ៏ទៃផ្សេងទៀត ក្នុងការបញ្ចូលក្នុងប្រព័ន្ធទិន្នន័យសុខាភិបាលឌីជីថល

២) ទទួលបានការឯកភាព លើយន្តការកត់ត្រា ការប្រមូលរបាយការណ៍

៣) កំណត់បាននូវផែនការសកម្មភាពសម្រាប់ជំហានបន្ទាប់។

ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

October 22, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    15/06/2026

    លោកស្រី គង់ វាសនា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៤ ឆ្នាំទី១ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកមណ្ឌលសីមា

  • មន្ទីរទេសចរណ៍/
    15/06/2026

    ការចូលរួមវគ្គបណ្តុះបណ្តាលរបស់មន្ទីរទេសចរណ៍

  • ហេង គីមឆន/
    15/06/2026

    ឯកឧត្តម ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យពន្ធនាគារកោះកុង

  • ហេង គីមឆន/
    15/06/2026

    លោក គិត សុផា អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក រ៉ាំង សិរីរតនៈ ប្រធាននាយកដ្ឋានសនវកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្ម ក្នុងកិច្ចប្រជុំបិទសវនកម្មនៅខេត្តកោះកុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ រវាងតំណាងរបស់សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    15/06/2026

    លោកស្រី ស្វាយ សុគន្ធា អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំមន្ត្រីរាជការ ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី១ តាមប្រព័ន្ធ Video Conference

  • ហេង គីមឆន/
    15/06/2026

    ដីកា ស្តីពីការកំណត់ប្រតិទិន និងទីកន្លែង នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែ ឆ្នាំទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង