រដ្ឋបាលឃុំត្រពាំងរូង,ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារ ឃុំត្រពាំងរូង (គ.ក.ន.ក) បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារបន្តនៅខែវិច្ឆិកា ក្រោមការដឹកនាំដោយ លៀង សាម៉ាត ប្រធានគណ:កម្មាធិកា គ.ក.ន.ក ឃុំត្រពាំងរូង និងមានការចូលរួមពី លោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ន.ក ឃុំត្រពាំងរូង សរុបចំនួន ២០រូប ស្រី ៦រូប នៅសាលាឃុំត្រពាំងរូង។