ក្រោមការណែនាំរបស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត លោក អន សុធារិទ្ធ អភិបាលរងខេត្តទទួលបន្ទុកទេសចរណ៍ និងការងារទីក្រុងស្អាត បានដឹកនាំក្រុមការងារខេត្ត និងមន្រ្តីជំនាញ ចុះសិក្សាគម្រោងរៀបចំកែលម្អសួនផ្លូវភ្លោះ និងរៀបគ្រោងអំពូភ្លើង នៅផ្លូវភ្លោះខាងមុខសាលាខេត្តកោះកុង។ គម្រោងនេះរៀបចំឡើង ដើម្បីឆ្លើយតបនឹងសូចនាករទីក្រុងស្អាត នឹងជួយលើកកម្ពស់សោភណ្ឌភាពក្រុងខេមរភូមិន្ទ ឱ្យកាន់តែស្រស់បំព្រង ដើម្បីប្រជាជនខេត្តកោះកុង និងទទួលស្វាគមន៍ភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្តក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកបដោយភាពសប្បាយរីករាយ។
ថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ October 19, 2024