/ / /

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រមន្ទីរផែនការ ចំនួន ២នាក់ សហការជាមួយរដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ និងតាមដានត្រួតពិនិត្យលើវឌ្ឍនភាពគ្រួសារក្រីក្រជិតផុតសុពលភាពដែលត្រូវធ្វើបច្ចុប្បន្នភាព ដែលបានលោតសំណើចេញពីបញ្ជីគ្រួសារក្នុងភូមិដែលមានពណ៌ស្វាយ

ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រមន្ទីរផែនការ ចំនួន ២នាក់ សហការជាមួយរដ្ឋបាលឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ចុះសម្ភាសន៍ សំណាកប្រចាំត្រីមាសទី៤ និងតាមដានត្រួតពិនិត្យលើវឌ្ឍនភាពគ្រួសារក្រីក្រជិតផុតសុពលភាពដែលត្រូវធ្វើបច្ចុប្បន្នភាព ដែលបានលោតសំណើចេញពីបញ្ជីគ្រួសារក្នុងភូមិដែលមានពណ៌ស្វាយ ជាលទ្ធផលបានសម្ភាសន៍ចំនួន ៥គ្រួសារ ពិនិត្យឃើញគ្រួសារផុតសុពលភាពនៅសល់មិនបានស្រង់ សរុប ៥៨គ្រួសារ និងបានណែនាំការធ្វើបច្ចុប្បន្នភាព គ្រួសារផុតសុពលភាព បានសម្ភាសន៍រួចរាល់ សរុប ៤០គ្រួសារ ទទួលបានបណ្ណសមធម៌ពីមន្ទីរផែនការ សរុប ០២បណ្ណ(ក្រ១:២ ក្រ២:០) ទើបធ្វើសុពលភាពរួច ៣៨គ្រួសារ(មិនទាន់ទទួលបណ្ណសមធម៍) នៅសល់បណ្ណដែលអនុម័តរួចរាល់ ១៥បណ្ណ បានធ្វើបច្ចុប្បន្នភាព និងសម្រេចចិត្តសម្ភាសន៍ចំនួន ៥៨គ្រួសារ បដិសេធន៍ ០(មិនបានបញ្ជាក់មូលហេតុមិនហ៊ានចុច) សម្ភាសន៍ជាមួយក្រុមការងារឃុំក្នុងដំណើរការអនុវត្តនីតិវិធីការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រួតពិនិត្យថាប្លេត ដើម្បីបង្ហាញវិធីសាស្ត្រ និងនីតិវិធីការអនុវត្តគ្រួសារជិតផុតសុពលភាព តាមដានត្រួតពិនិត្យការអនុវត្តនាពេលកន្លងមក ការអនុវត្តលើថាប្លេតដើម្បីទទួលបានទិន្នន័យគ្រួសារក្រីក្របច្ចុប្បន្នភាពថ្មីៗ សម្រាប់អ្នកផ្ដល់ជំនួយ ឬសេវាផ្សេងៗ សម្ភាសន៍ ចែករំលែកបទពិសោធន៍ និងបង្ហាញជូនការប្រើប្រាស់ App-IDPoor ។

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រី០១ រូប បានចូលរួមកម្មវិធីទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល” ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • មន្ទីរកិច្ចការនារី/
    15/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានដឹកនាំ កិច្ចប្រជុំប្រជុំពិភាគ្សា ស្តីពីការរៀបចំផែនការសកម្មភាព ឆ្នាំ២០២៧ និងផែនការយុទ្ធសាស្រ្តថវិកា ២០២៧-២០២៩ របស់មន្ទីរកិច្ចការនារីខេត្តកោះកុង ។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    15/06/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក គង់ មិនា ប្រធានការិយាល័យកសិ-ឧស្សាហកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធិភាពសុវត្ថិភាព និងបច្ចេកទេសមុននិងក្រោយពេលប្រមូលដំណាំបន្លែ បច្ចេកទេសកែច្នៃ ពីគុណភាព សុវត្ថិភាពចំណីអាហារ នៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ យាងចូល ៩១ ព្រះវស្សា

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/06/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះធ្វើកិច្ចសន្យាជាមួយម្ចាស់ទីតាំង ផ្ទះសំណាក់​ និងបន្ទប់ជួល និងបានផ្សព្វផ្សាយអនុក្រឹតលេខ​ ០៣​ អនក្រ.បក​ ចុះថ្ងៃទី៥​ ខែមករា​ ឆ្នាំ២០២៦​ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំ​ ស្ថិតនៅភូមិកោះស្តេច

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣