រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ខ្មៅ មេឃុំប្រឡាយ និងបានដឹកនាំកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំប្រឡាយ ចុះធ្វើវេទិកាសាធារណៈផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច

លោក សុខ ខ្មៅ មេឃុំប្រឡាយ និងបានដឹកនាំកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំប្រឡាយ ចុះធ្វើវេទិកាសាធារណៈ ផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច គឺ

១- ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ២- គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង ខុសច្បាប់ និង បទល្មើសគ្រប់ប្រភេទ។

៣- មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះ ថ្នាក់ចរាចរណ៍។

៤- គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មាន អំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង។

៥- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។

៦- មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និង រាល់ជំងឺរាតត្បាត កាចសាហាវប្រកបដោយប្រសិទ្ធភាព។ ទីកន្លែងនៅភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខរត្តកោះកុង។

ថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ប្រភពៈរដ្ឋបាលឃុំប្រឡាយ

អត្ថបទទាក់ទង