រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានរៀបចំផ្សព្វផ្សាយនូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ

រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃអាទិត្យ ១១ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៨:០០ នាទីព្រឹក រដ្ឋបាលឃុំត្រពាំងរូង បានរៀបចំផ្សព្វផ្សាយនូវសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្នុងឱកាស ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពលោក ខឹម ភុនសុវណ្ណ ជំទប់ទី១ឃុំត្រពាំងរូង ដោយមានការចូលរួមពី លោក លោកស្រី មេភូមិ អនុភូមិ សមាជិភូមិទាំង៤នៃ ឃុំត្រពាំងរូង នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង មណ្ឌលសុខភាពត្រពាំងរូង ប្រជាការពារភូមិ ក្រុមយុវជនកាកបាទក្រហមកម្ពុជា ស.ស.យ.ក និងកាយរិទ្ធជាតិកម្ពុជា សរុបចំនួន ៦៤នាក់ ស្រី ២៤នាក់ នៅសាលាឃុំត្រពាំងរូង។

អត្ថបទទាក់ទង