រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ង៉ែត ឡឹង បានដឹកនាំក្រុមការងារនៃមន្ទីរអប់រំ​ យុវជន និងកីឡាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី៖ ការវាយតម្លៃអង្គភាពសាធារណៈគំរូថ្នាក់ខេត្ត

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារ ចូលរួមប្រជុំពិភាក្សាស្តីពី៖ វាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ យុវជន និងកីឡា និងវិស័យសុខាភិបាល របស់គណៈកម្មការវាយតម្លៃថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ែន សុខា សមាជិកក្រុមបឹក្សាខេត្ត នៅសាលប្រជុំ "ក" នៃសាលាខេត្តកោះកុង។ មន្ទីរពាក់ព័ន្ឋជុំវិញខេត្តដែលបានចូលរួមបានប្រជុំពិភាក្សាលម្អិត និងផ្តល់យោលបល់អំពីបច្ចេកទេសនៃការដាក់ពិន្ទុសាលារៀន និងមន្ទីរពេទ្យគំរូ ទៅតាមសូចនាករនីមួយៗ ទៅតាមគោលការណ៍ដែលស្តង់ដាបានកំណត់ បានពិភាក្សាលើចំណុចខ្លាំង និងចំណុចខ្សោយ របស់អង្គភាពសាធារណៈគំរូនីមួយៗ ដែលកើតមានឡើងកន្លងមក ដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើងស្របតាមស្តង់ដាបានកំណត់។

ថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ៖ ឡុច ភារុន

អត្ថបទទាក់ទង