រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ ៩ខែ ឆ្នាំ២០២៤ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត

កងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធីប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ ៩ខែ ឆ្នាំ២០២៤ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកោះកុង ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងនោះបានប្រគល់(ប័ណ្ណសរសើរអគ្គបញ្ជាការដ្ឋានចំនួន ០៩នាក់ ,លិខិតសរសើរអគ្គបញ្ជាការដ្ឋានចំនួន ០៨នាក់) ។
សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការកងអនុសេនាធំចល័ត (មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ តាមប្រព័ន្ធZoom) រួមទាំងយោធិនទើបជ្រើសរើសថ្មី។
ថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ October 10, 2024

អត្ថបទទាក់ទង