លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីសាលាស្រុក បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំកែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាលស្រុកគិរីសាគរ ដើម្បីស្នើសុំក្រសួងមហាផ្ទៃអនុលោមភាពនិមិត្តសញ្ញាប្រើប្រាស់ជាផ្លូវការ ។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
=============
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃសីល
October 10, 2024