រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ សំរិទ្ធ ប្រធានមន្ទីរ និងលោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម នៅទីស្តីការក្រសួង ស.អ.យ

នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរ និងលោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួង ស.អ.យ។

អត្ថបទទាក់ទង