/ / /

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អមដំណេីរឯកឧត្តម​ កែ​ សំអឿន​ រដ្ឋលេខាធិការ​ ក្រសួងធម្មការនិងសាសនាតំណាងឯកឧត្តម​ រដ្ឋមន្ត្រីបាននាំយក​អង្ករ ដែលជាសទ្ធាជ្រះថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ធម្មការ និងសាសនាខេត្ត អមដំណេីរឯកឧត្តម​ កែ​ សំអឿន​ រដ្ឋលេខាធិការ​ ក្រសួងធម្មការនិងសាសនាតំណាងឯកឧត្តម​ រដ្ឋមន្ត្រីបាននាំយក​អង្ករ ដែលជាសទ្ធាជ្រះថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ។

ពិធីប្រគេនអង្ករ បានប្រពឹត្តទៅ វេលាម៉ោង ២.៣០នាទីរសៀល នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅវត្តពោធិរង្សី ហៅវត្តកណ្តាល ស្ថិតក្នុងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

I – អំពីសមាសភាពចូលរួម :

  • អញ្ជើញ ជាគណ:អធិបតីក្នុងពិធីនោះរួមមាន : ឯកឧត្តម កែ សំអឿន រដ្ឋលេខាធិការ តំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា , លោកជំទាវ ឈី វ៉ា អភិបាលរងខេត្ត តំណាងលោកជំទាវអភិបាលខេត្ត , ប្រធានមន្ទីរធម្មការនិងសាសនា , លោកអភិបាលស្រុកស្រែអំបិល , លោកអភិបាលរងស្រុកបូទុមសាគរ , លោកមេឃុំកណ្តោល, កងកម្លាំងប៉ុស្តិ៍នគរបាល , តំណាងគណ:កម្មការ អាចារ្យវត្ត និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ។
  • ចំពោះគណ:សង្ឃខេត្ត រូមមាន: ព្រះវត្តមាន ព្រះមេគណខេត្ត ព្រះបាឡាត់គណ សហការីគណ និងព្រះចៅអធិការវត្ត ។
    អ្នកចូលរួមសរុប ៦២ អង្គ/នាក់ ។

II – អំពី ទេយ្យទានដែលបានប្រគេន :
១- អង្ករ : ជាសទ្ធាជ្រះថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រី និងលោកជំទាវបណ្ឌិត បានប្រគេនចំនួន ៥វត្ត ក្នុង១វត្ត បានចំនួន១២ បាវ ស្មើនឹង ៣០០ គ.ក្រ ។
សរុបអង្ករ : ចំនួន ៦០បាវ ស្មើនឹង ១,៥០០ គ.ក្រ ។
២- បច្ច័យ : ជាសទ្ធាជ្រះថ្លារបស់ :

  • លោកជំទាវ មិថុនា ភូថង អភិបាលខេត្ត ប្រគេនចំនួន ៥វត្ត ក្នុង១វត្ត ចំនួន៥០ មុីនរៀល ( សរុប : ២.៥០០.០០០ រៀល )
  • លោកជំទាវ ឈី វ៉ា អភិបាលរងខេត្ត ប្រគេនចំនួន ៥វត្ត ក្នុង១វត្ត ចំនួន១០ មុឺនរៀល និងប្រគេនចៅអធិការវត្តកណ្តោលចំនួន ២០ មុឺនរៀល ( សរុប: ៧០ មុឺនរៀល ) ។
    បច្ច័យសរុបរួម ចំនួន : ៣. ២០០.០០០ រៀលគត់ ។

ពិធីនេះ បានចប់សព្វគ្រប់ នៅវេលា ម៉ោង 3:30 នាទីរសៀល ក្នុងបរិយាកាសរីករាយនិងជ្រះថ្លាបំផុត ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/05/2026

    អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/05/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាលស្រុក លោក លោកស្រី មន្រ្តីរាជការសាលាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំងបួន នៃស្រុកបូទុមសាគរ បានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង»

  • ហេង គីមឆន/
    30/05/2026

    អបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ

  • ហេង គីមឆន/
    30/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញទស្សនាតាំងពិព័រណ៍សមិទ្ធផលនានា

  • ហេង គីមឆន/
    30/05/2026

    លោក ចំរើន ទូច អនុប្រធានកត្តិយស បរិច្ចាគថវិកាចំនួន ១,០០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    30/05/2026

    សេវាអនឡាញ(online)នេះ នឹងដាក់ដំណើរការប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦តទៅ