/ / /

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង សហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងវែង សហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
-បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
-បើកបរក្នុងល្បឿនតាមការកំណត់
-ត្រូវគោរពស្លាកសញ្ញាចរាចរណ៍
-មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
-ហាមបើកបរក្នុងស្ថានភាពស្រវឹង
-ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
-ហាមមិនឲ្យកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
-ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
       ណែនាំអោយប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬជិតហួសសុពលភាព(ក្រោម៩០ថ្ងៃ) ឲ្យទៅបន្តសុពលភាពថ្មី បើមានកូនអាយុចាប់ពី១៥ឆ្នាំឡើងឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។
+អ្នកចូលរួម
-ប្រជាពលរដ្ឋចូលរួមចំនួន១២នាក់/ស្រី០៦នាក់
-ប៉ុស្តិ៍នគរបាលស្ទឹងវែង និងប្រជាការពារ ។
វេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤
October,4,2024
#បើកបរត្រូវពាក់មួកសុវត្ថិភាព #បើកបរតាមល្បឿនកំណត់ #បើកបរត្រូវគោរពស្លាកសញ្ញាចរាចរណ៍ #បើកបរគោរពសិទ្ធគ្នាទៅវិញទៅមក #ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#


អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    14/08/2026

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក​ ហែម​ ប៊ុនសំបូរ​ អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​វគ្គបណ្តុះបណ្តាល​ ស្តីពីការងារពត៌មានវិទ្យា​ ការគ្រប់គ្រង​សាធារណៈមតិ​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    14/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ លោកស្រី ណាត ស្រីនាង មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាសង្កាត់ដងទង់ ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីវត្តអារាម និងជាថ្ងៃឧបោសថសីល នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) វត្តជោតញ្ញាណ វត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) និងវត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងាររបស់នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះបង្វឹក និងតាមដានការវាយតម្លៃពីខាងក្រៅដោយប្រើប្រាស់សំណុំឧបករណ៍ តាមដានការកែលម្អគុណភាពសេវាសុខាភិបាល។