/ / /

លោកឧត្តមសេនីយ៍ត្រី​ ឃឹម​ សាណេ​ ស្នងការ​រង​ ផែនការ​ងារ​ព្រហ្មទណ្ឌ​ តំណាង​លោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

លោកឧត្តមសេនីយ៍ត្រី​ ឃឹម​ សាណេ​ ស្នងការ​រង​ ផែនការ​ងារ​ព្រហ្មទណ្ឌ​ តំណាង​លោកឧត្តមសេនីយ៍ទោ​ស្នងការនគរបាលខេត្តកោះកុង បានដឹកនាំ​កងកម្លាំងនគរបាល​ស្នងការដ្ឋាន គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា​។
​នៅ​ក្នុង​នោះដែរ​ លោកឧត្តមសេនីយ៍ត្រី បាន​លេីក​ឡេីង​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​ ​សម្រាប់​អនុវត្ត​មាន៖
-លេីក​សសេីរ​ដល់​កងកម្លាំង​ ដែល​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ការងារ​បាន​យ៉ាង​ល្អ​នៅ​សប្តាហ៍​មុន
-ការពង្រឹង​វេន​ប្រចាំ​បញ្ជា​ប្រចាំ​ថ្ងៃ​
-ពង្រឹងអនុវត្ត​​វិន័យ​ ៨៧៣​ ប្រក.​ របស់​កងកម្លាំង​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​ ០០៧​ សណន​ របស់​ក្រសួង​មហាផ្ទៃ​ ស្តីពី​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ និង​ការ​ប្រេីស្លាក​សញ្ញា​នគរបាល​ជាតិ​
-ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ស្តីពី​ ការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ក្មេង​ទំនើង​
-ណែនាំ​ដល់​កងកម្លាំង​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ និង​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ទាំង​អស់​គ្នា​ និង​ចេះ​រួប​រួម​សាមគ្គី​គ្នា​ក្នុង​អង្គភាព​
-រំលឹក​អំពី​ការការពាររក្សា​សន្តិសុខ​ សុវត្ថិភាព​ ទូទាំង​ខេខេត្តឱ្យបាន​ល្អ​ប្រសើរ​
​-ការ​ធ្វើ​អនាម័យ​ ទាំង​ក្នុង​ និងក្រៅ​បរិវេណ​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​។
ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ September 30, 2024

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    14/08/2026

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក​ ហែម​ ប៊ុនសំបូរ​ អភិបាលរងស្រុកកោះកុង​ អញ្ជើញ​ចូលរួម​វគ្គបណ្តុះបណ្តាល​ ស្តីពីការងារពត៌មានវិទ្យា​ ការគ្រប់គ្រង​សាធារណៈមតិ​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    14/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ លោកស្រី ណាត ស្រីនាង មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាសង្កាត់ដងទង់ ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាថ្នាក់ខេត្ត ក្រុងស្រុក ឃុំសង្កាត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ ចតុបច្ច័យ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងទីវត្តអារាម និងជាថ្ងៃឧបោសថសីល នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) វត្តជោតញ្ញាណ វត្តអម្ពទិយារាម (ហៅវត្តព្រែកស្វាយ) និងវត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    14/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមការងាររបស់នាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល ដែលបានចុះបង្វឹក និងតាមដានការវាយតម្លៃពីខាងក្រៅដោយប្រើប្រាស់សំណុំឧបករណ៍ តាមដានការកែលម្អគុណភាពសេវាសុខាភិបាល។