រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ ឆ្នាំ២០២៤ ក្រោមអធិបតីភាព
លោក ហ៊ុយ សំណាង មេឃុំកណ្ដោល
និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោកសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ ជំនួយការឃុំ ប្រធានសហគមន៍លោក លោកស្រីមេភូមិទាំង៥ នាយកសាលា ប៉ុស្តិ៍សុខភាព សរុប ២៣ នាក់ ស្រី៥ នាក់
ក្រោមរបៀបវារះដូចខាងក្រោម
១. ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍
២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ
៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ
៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន
៥. ពិនិត្យពិភាក្សានិងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារដ្ឋបាលឃុំប្រចាំខែ។
៦.ពិនិត្យ និងរៀបចំអំពីការងារទិន្នន័យស្ថិតិមូលដ្ឋាន ភូមិ ឃុំ ឆ្នាំ២០២៤
៧-ទិសដៅនិងផែនការការអនុវត្តការងារ
-ជម្រុញការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទ
-ពិនិត្យលើគ្រួសារក្រីក្រដែលមានប័ណ្ណសមធម៌ហួសសុពលភាព
-បន្តពង្រឹង និងផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព
៨.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន
-របាយការណ៍ការងារប៉ុស្តិ៍សុខភាព
-របាយការណ៍ និងបញ្ហាប្រឈមតាមភូមិ
+តាមដានជាប្រចាំទៅលើ បញ្ហាផ្លូវ និងបញ្ហាសត្វល្អិតបំផ្លាញសន្ទូងស្រូវ
៩- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ
ប្រភព:រដ្ឋបាលឃុំកណ្តោល
————————————
ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
កញ្ញា 26, 2024
បិណ្ឌ ៩ (Ben 9)
វេលាម៉ោង ២ : ០០ នាទីរសៀល