រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំអណ្តូងទឹក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកចង្ក្រានប្រើប្រាស់សាកល្បង ជាគម្រោងរបស់សហគមន៍អ៊ឺរ៉ុប សហការជាមួយអង្គការមរតក ជូនដល់តំណាងប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ

លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ តំណាងលោកមេឃុំអណ្តូងទឹក បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកចង្ក្រានប្រើប្រាស់សាកល្បង ជាគម្រោងរបស់សហគមន៍អ៊ឺរ៉ុប សហការជាមួយអង្គការមរតក ជូនដល់តំណាងប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ នៅ៥ភូមិ មានភូមិតាមាឃ តាអុក ប្រទាល ជីត្រេះ និងប្រៃ ស្ថិតក្នុងមូលដ្ឋានឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីប្រើប្រាស់សាកល្បង និងផ្តល់មតិស្ថាបនាត្រលប់ ងាយស្រួលក្នុងការកែសម្រួលធ្វើយ៉ាងណាឲ្យការប្រើប្រាស់ប្រកបដោយគុណភាព និងទំនុកចិត្ត។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី មេភូមិទាំង៥ ក្រុមការងារអង្គការមរតក និងប្រជាពលរដ្ឋចំនួន៤០នាក់ ស្មើនឹង៤០គ្រួសារ និងមានប័ណ្ណសមធម៌។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

-----------------------------

ថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ថ្ងៃនេះ ជាថ្ងៃសីលSeptember 25, 2024វេលាម៉ោង០២:០០នាទីរសៀល

អត្ថបទទាក់ទង