/ / /

ក្រុមប្រឹក្សាស្រុកកោះកុង បើកកិច្ចប្រជុំសាមញ្ញលើកទី០៤​ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកកោះកុង

ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ១០ រោច ខែភទ្របទ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤​ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី០៤​ អាណត្ដិទី៤​ ក្រោមការដឹកនាំដោយលោក ឯក​ ម៉ឹង​ ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងជាប្រធានអង្គប្រជុំ​ ដេីម្បី​បូកសរុប​លទ្ធផល​ការងារ​ បញ្ហាប្រឈម​ប្រចាំខែកញ្ញា​ និងលេីកទិសដៅការងារខែបន្ទាប់​ របស់រដ្ឋបាលស្រុកកោះកុង​

សមាសភាពអញ្ជេីញចូលរួមមានលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក ឯកឧត្តម​ លោកជំទាវ​សមាជិកក្រុមប្រឹក្សាខេត្តកោះកុង​ គណៈអភិបាលស្រុក នាយក​ នាយករង​រដ្ឋបាល​ អធិការ​ មេបញ្ជាការ​ នៃកងកម្លាំងទាំងបីប្រភេទ​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ អង្គភាព​ ចំណុះរដ្ឋបាលស្រុកកោះកុង​ រដ្ឋបាល​ឃុំទាំង៤​ នៃស្រុកកោះកុង​ នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈ​ នៃកិច្ចប្រជុំមានដូចខាងក្រោម​÷

១- មតិបើកកិច្ចប្រជុំរបស់ លោក ឯក ម៉ឹង ប្រធានអង្គប្រជុំ

២- ពិនិត្យកូរ៉ុមក្រុមប្រឹក្សាស្រុកចូលរួមកិច្ចប្រជុំ

៣- អនុម័តរបៀបវារៈ នៃកិច្ចប្រជុំ

៤- ឆ្លងពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកកោះកុង

៥- ឆ្លងពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំ ខែកញ្ញា ឆ្នាំ២០២៤ របស់រដ្ឋបាលស្រុកកោះកុង 

៦- ឆ្លងពិនិត្យ និងអនុម័តលើខ្លឹមសារនិមិត្តសញ្ញារដ្ឋបាលស្រុកកោះកុង

៧- ឆ្លងពិនិត្យ និងអនុម័តលើសេចក្តីព្រាងគម្រោងថវិកា របស់ការិយាល័យអប់រំយុវជន និងកីឡា និងសេចក្តីព្រាងគម្រោងថវិការដ្ឋបាលស្រុកកោះកុង ប្រចាំឆ្នាំ២០២៥

៨- ឆ្លងពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលការណែនាំផ្នែកគោលនយោបាយ ស្តីពីការកសាងផែនការអភិវឌ្ឍ និង កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលស្រុកកោះកុង

៩- ឆ្លងពិនិត្យ និងអនុម័តលើបាយការណ៍ត្រីមាសទី៣ ឆ្នាំ២០២៤ របស់អង្គភាពលទ្ធកម្ម

១០- កំណត់ប្រធានបទ និងកាលបរិច្ឆេទ សម្រាប់ធ្វើវេទិការពិគ្រោះយោបល់ រវាងក្រុមប្រឹក្សា ជាមួយប្រជាពលរដ្ឋ

១១- ឆ្លងពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនការងារកសាងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាស្រុកកោះកុង

១២-ឆ្លងពិនិត្យរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ របស់រដ្ឋបាលស្រុកកោះកុង

១៣- បញ្ហាផ្សេងៗ

១៤- ជម្រាបជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់

១៥- បូកសរុបលទ្ធផលកិច្ចប្រជុំ និងមតិបិទកិច្ចប្រជុំ របស់លោកប្រធានអង្គប្រជុំ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញចូលរួមក្នុង «កម្មវិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ“TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល”»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងជារជ្ជទេយ្យករបុរេប្រទាន និងលោក ទេព លីហៀង មន្ត្រីការិយាល័យរដ្ឋបាល-ហិរញ្ញវត្ថុក្រុង និងជារជ្ជទេយ្យករបុរេប្រទានរង បានចូលរួម វគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្ដីពី “គណនេយ្យសាធារណៈ”

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ