នៅសាលប្រជុំលេខាធិការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ប្រចាំសប្តាហ៍។
សមាសភាពចូលរួមមាន នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការកងអនុសេនាធំចល័ត នាយការិយាល័យពាក់ព័ន្ធ (មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ តាមប្រព័ន្ធ Zoom)។
ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ September 23, 2024