នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកាពិ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី២ អាណត្តិទី៥ របស់រដ្ឋបាលឃុំកោះកាពិ ។
សមាសភាពចូលរួមមាន ៖
- សមាជិកក្រុមប្រឹក្សាឃុំ
- ស្មៀនឃុំ ជំនួយការឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកមេភូមិ១ ភូមិ២ ភូមិកោះស្រឡៅ លោកប្រធានប៉ុស្តិ៍សុខភាពឃុំលោកប្រធានសហគមន៏តំបន់ការពារធម្មជាតិកោះស្រឡៅ តំណាងសហគមន៏តំបន់ការពារធម្មជាតិកោះកាពិ លោកនាយកសាលាបឋមសិក្សាកោះកាពិ ។
- សរុបចំនួន ១៤នាក់ ស្រី១នាក់ នៅសាលាឃុំកោះកាពិ ។