រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំកោះកាពិ បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងចំនួន២គម្រោង នៅសាលាឃុំកោះកាពិ ។

នៅថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី លិ ឡាំង ប្រធានគណៈកម្មការលទ្ធកម្មឃុំ និងជាមេឃុំកោះកាពិ  បានបើកកិច្ចប្រជុំដេញថ្លៃគម្រោងចំនួន២គម្រោង ៖

គម្រោងទី១ ៖ ជួសជុលអគាររដ្ឋបាលសាលាឃុំ ទំហំ ១៤៤ម៉ែត្រការ៉េ ដែលមានក្រុមហ៊ុនចំនួន៣ ចូលរួមដេញថ្លៃគម្រោង ៖

ក្រុមហ៊ុនទី១ ចំណានសំណង់កោះកុង  តម្លៃដាក់ដេញថ្លៃ ៨៣,៨០០,០០០រៀលគត់ ។

ក្រុមហ៊ុនទី២ សម្បត្តិស្រីលីន តម្លៃដាក់ដេញថ្លៃ ៨៧,០០០,០០០រៀលគត់ ។

ក្រុមហ៊ុនទី៣ ហេងសុផុនអភិវឌ្ឍន៏ តម្លៃដាក់ដេញថ្លៃ ៨៨,០០០,០០០រៀលគត់ ។

ជាលទ្ធផលបានទៅលើក្រុមហ៊ុន ចំណានសំណង់កោះកុង ដែលតម្លៃដាក់ដេញថ្លៃទាបជាងគេ ។

គម្រោងទី២ សាងសង់ផ្លូវបេតុងអាមេចំនួន១ខ្សែ ប្រវែង១០០ម៉ែត្រ  ទទឹងប្រវែង៤,៥ម៉ែត្រ កម្រាស់១២០ម.ម និងផ្លូវបេតុងមានជើងចំនួន៣ខ្សែប្រវែង១២១ម៉ែត្រ ទទឹង១,៦ម៉ែត្រ កម្រាស់ ៦០ម.ម ដែលមានក្រុមហ៊ុនចំនួន៣ចូលរួមដេញថ្លៃគម្រោង ៖

ក្រុមហ៊ុនទី១ សម្បត្តិស្រីលីន តម្លៃដាក់ដេញថ្លៃ ១៥២,០០០,០០០រៀលគត់ ។

ក្រុមហ៊ុនទី២ ប៊ួយប៊ុនសាន តម្លៃដាក់ដេញថ្លៃ ១៥៣,០០០,០០០រៀលគត់ ។

ក្រុមហ៊ុនទី៣ ចំណានសំណង់កោះកុង  តម្លៃដាក់ដេញថ្លៃ ១៤៥,៧០០,០០០រៀលគត់ ។

ជាលទ្ធផលបានទៅលើក្រុមហ៊ុន ចំណានសំណង់កោះកុង ដែលតម្លៃដាក់ដេញថ្លៃទាបជាងគេ ។

សមាសភាពចូលរួមមាន៖

គណៈកម្មការគ្រប់គ្រងគម្រោង ប្រធានការិយាល័យផែនការ និងវិនិយោគខេត្ត ស្មៀនឃុំ  ជំនួយការឃុំ មេភូមិ តំណាងក្រុមហ៊ុនទាំង៤ សរុបចំនួន១៤នាក់ ស្រី១នាក់  នៅសាលាឃុំកោះកាពិ ។

អត្ថបទទាក់ទង