លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក លោក នៅ វុទ្ធី នាយករដ្ឋបាលសាលាស្រុក បានដឹកនាំមន្រ្តីរាជការនៃរដ្ឋបាលសាលាស្រុកបូទុមសាគរ ចូលរួមកាន់វេនបិណ្ឌទី៥ ជាមួយពុទ្ធបរិស័ទចំណុះជើងវត្តសុវណ្ណតេជោ ហៅវត្តភ្នំប្រជៀវ ស្ថិតនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង៩:៣០នាទីព្រឹក។