តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំតាតៃក្រោម បានដឹកនាំ លោក ហួន ណាក់ ជំទប់ទី២ លោកស្រី ស៊ើត សុខុម អ្នកទទួបន្ទុកកិច្ចការនារី និងកុមារ លោក ឃិន វិសាល ស្មៀនឃុំ លោកស្រី ជួន ចាន់ស៊ីមៀន ជំនួយការហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយ សម្រាប់ទូទាត់គម្រោងសេវាសង្គមនៅថ្នាក់ ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ។






